អេសាយ 29:8
អេសាយ 29:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែពេលភ្ញាក់ឡើង ចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល៍ គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯចំនួនច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
អេសាយ 29:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
អេសាយ 29:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេកបានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។