អេសាយ 26:20-21
អេសាយ 26:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរមក ជនជាតិខ្ញុំអើយ ចូរចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ។ ដ្បិតមើល៍ ព្រះយេហូវ៉ាយាងចេញ ពីស្ថានរបស់ព្រះអង្គមក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ផែនដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។
អេសាយ 26:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសម្ងំលាក់ខ្លួន រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
អេសាយ 26:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។