អេសាយ 24:5-6
អេសាយ 24:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។ ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
អេសាយ 24:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យវិន័យ ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលព្រះអង្គចងជាមួយគេ។ ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
អេសាយ 24:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នកដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ