អេសាយ 24:3-6
អេសាយ 24:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេ ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ។ ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។ ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។ ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
អេសាយ 24:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ មនុស្សនៅផែនដីនឹងកាន់ទុក្ខ គេធ្លាក់ខ្លួនខ្សោយ ឥតមានកម្លាំងកំហែងទៀតទេ វត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។ ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យវិន័យ ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលព្រះអង្គចងជាមួយគេ។ ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
អេសាយ 24:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេធេង ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នកដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ