អេសាយ 19:20-21

អេសាយ 19:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​បង្គោល​នោះ​នឹង​ជា​ទី​សម្គាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ​បង្គំ ដោយ​យញ្ញ‌បូជា និង​តង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ

ចែក​រំលែក
អាន អេសាយ 19

អេសាយ 19:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ហើយ​នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ស្គាល់​ព្រះ‌អម្ចាស់​ពិត​មែន។ ពួក​គេ​នឹង​គោរព​បម្រើ​ព្រះអង្គ ដោយ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។

ចែក​រំលែក
អាន អេសាយ 19

អេសាយ 19:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​បង្គោល​នោះ​នឹង​ជា​ទី​សំគាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ទ្រង់​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សំដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ​ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា នឹង​ដង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ

ចែក​រំលែក
អាន អេសាយ 19