អេសាយ 18:7
អេសាយ 18:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។
អេសាយ 18:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។
អេសាយ 18:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ គេនឹងនាំយកដង្វាយ១ មកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពីសាសន៍១ដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្តាលស្រុកគេ គឺនឹងនាំដង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។