អេសាយ 18:2
អេសាយ 18:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។
អេសាយ 18:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
អេសាយ 18:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ