អេសាយ 16:1-5

អេសាយ 16:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​សម្រាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន។ ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។ ចូរ​ជួយ​ប្រឹក្សា ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​អ្នក​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​យោង​ខ្លួន​ឡើយ។ ចូរ​ឲ្យជន​ភាស​ខ្លួននៃ​សាសន៍​ម៉ូអាប់ អាស្រ័យ​នៅ​ជា‌មួយ​អ្នក​ចុះ ចូរ​គ្រប​បាំង​គេឲ្យ​រួច​ពី​អ្នក​បំផ្លាញ ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់ ហើយ​ពួក​ញាំ‌ញី​បាន​អន្តរធាន​ចេញ​ពី​ស្រុក​អស់​ទៅ ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

ចែក​រំលែក
អាន អេសាយ 16

អេសាយ 16:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន យក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន! ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើ‌ណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។ ស្ត្រី​ទាំង​នោះ​អង្វរ​ជន‌ជាតិ​យូដា​ថា៖ «សូម​ជួយ​ផ្ដល់​គំនិត​ឲ្យ​យើង​ខ្ញុំ សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង។ ក្នុង​ពេល​ថ្ងៃ​ពេញ​កម្ដៅ​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំ ដូច​នៅ​ពេល​យប់​ដែរ សូម​ឲ្យ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំ ជ្រក​កោន​ជា​មួយ​បងប្អូន សូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។ សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ ជ្រក​កោន​ជា​មួយ​បងប្អូន​ផង! សូម​លាក់​គេ​កុំ​ឲ្យ​មេ​បំផ្លាញ​រក​ឃើញ! ពេល​ណា​ចប់​ការ​សង្កត់‌សង្កិន និង​ការ​សម្លាប់​រង្គាល ពេល​ណា​មេ​បំផ្លាញ​ចាក​ចេញ​បាត់​ពី​ស្រុក ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

ចែក​រំលែក
អាន អេសាយ 16

អេសាយ 16:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​សំរាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក ចូរ​ជួយ​ប្រឹក្សា ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​ឯង​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​រត់​យោង​ខ្លួន​ឡើយ ចូរ​ឲ្យ​ពួក​របស់​អញ ដែល​ត្រូវ​ពង្រាត់​នោះ បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​ឯង​ចុះ ចំណែក​ពួក​ម៉ូអាប់ ចូរ​ឲ្យ​ឯង​ធ្វើ​ជា​ទី​គ្រប​បាំង​ឲ្យ​គេ​បាន​ពួន​រួច​ពី​អ្នក​បំផ្លាញ ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់​ទៅ ការ​បំផ្លាញ​បាន​ឈប់​ស្ងប់ ហើយ​ពួក​ញាំ‌ញី​បាន​អន្តរ‌ធាន​ចេញ​ពី​ស្រុក​អស់​ទៅ នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជំរះ ហើយ​រក​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

ចែក​រំលែក
អាន អេសាយ 16