អេសាយ 14:12-15

អេសាយ 14:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎! អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា៖ យើង​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ យើង​នឹង​តម្កើង​បល្ល័ង្កឲ្យ​ខ្ពស់​ជា​ង អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​យើង​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង យើង​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក យើង​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ តែ​អ្នក​បាន​ត្រូវ​ទម្លាក់​ចុះ​ដល់​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ។

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ? អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។ យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ឥឡូវ​នេះ អ្នក​បែរ​ជា​ធ្លាក់​ចុះ​មក​ដល់​ស្ថាន មច្ចុរាជ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​ទៅ​វិញ។

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎ ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ

ចែក​រំលែក
អាន អេសាយ 14