អេសាយ 13:6-9
អេសាយ 13:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។ មើល៍ ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។
អេសាយ 13:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។ នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។ ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។ ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសម្រាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។ មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
អេសាយ 13:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ