អេសាយ 13:6-13

អេសាយ 13:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់​និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ។ មើល៍ ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។ ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ។ យើង​នឹង​ធ្វើ​ទោស​ដល់​លោកីយ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ដែរ យើង​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់។ យើង​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​មួយ​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 13

អេសាយ 13:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​បង្កើយ​ហើយ។ នៅ​ថ្ងៃ​នោះ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។ ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សម្រាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។ មើល៍ ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវ ជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោស ស្រប​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត។ ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ មនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។ ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃ នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង ហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។ យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុតទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 13

អេសាយ 13:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំងអស់​នឹង​រលត់​ទៅ គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ‌ចាប់នឹង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ‌ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ នឹង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ នឹង​ផ្កាយ​ចក្រ‌រាសី​នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់ អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

ចែក​រំលែក
អាន អេសាយ 13