អេសាយ 12:2-6
អេសាយ 12:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលុប។ នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
អេសាយ 12:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។ ដោយហេតុនោះ អ្នករាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។ ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
អេសាយ 12:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលុប។ នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
អេសាយ 12:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ព្រះទ្រង់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ដោយហេតុនោះឯងរាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ ហើយនៅគ្រានោះ ឯងរាល់គ្នានឹងពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្តាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។