អេសាយ 10:1-2
អេសាយ 10:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
អេសាយ 10:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
អេសាយ 10:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត នឹងពួកអ្នកដែលតែងច្បាប់វៀចវេរ ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន