ហូសេ 6:1-3

ហូសេ 6:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។ នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស ព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ព្រះអង្គ​បាន​ប្រហារ​ពួក​យើង ព្រះអង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។ ពីរ​ថ្ងៃ​ទៀត ព្រះអង្គ​នឹង​ប្រទាន​ជីវិត មក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះអង្គ។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់ ឲ្យ​បាន​ច្បាស់ ព្រះអង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ព្រះអង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី តាម​រដូវ​កាល”។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​មក យើង​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ហែក‌ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ នៅ​តែ​២​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ហើយ លុះ​ដល់​ថ្ងៃ​ទី​៣ ទ្រង់​នឹង​ឲ្យ​យើង​ក្រោក​ឡើង នោះ​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង‌តែ​ស្រោច‌ស្រព​ផែនដី។

ចែក​រំលែក
អាន ហូសេ 6