ហូសេ 3:1-2
ហូសេ 3:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រឡាញ់ប្រពន្ធរបស់អ្នកសាជាថ្មី ទោះបើនាងស្រឡាញ់បុរសម្នាក់ផ្សេងទៀត ហើយចេះតែប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ដូចព្រះយេហូវ៉ាក៏ស្រឡាញ់ ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។ ដូច្នេះ ខ្ញុំក៏ទិញនាងមកវិញ ដោយសាច់ប្រាក់ដប់ប្រាំសេកែល និងស្រូវឱកមួយថាំងកន្លះ ព្រមទាំងស្រាទំពាំងបាយជូរមួយរង្វាល់។
ហូសេ 3:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។ ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។
ហូសេ 3:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងទៅស្រឡាញ់ស្រីមួយទៀតចុះ គឺជាស្រីដែលមានអ្នកដទៃស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនឹងផែនទំពាំងបាយជូរក៏ដោយ ដូច្នេះ ខ្ញុំក៏ទិញនាងមកសំរាប់ខ្លួន ដោយប្រាក់១៥ដួង នឹងស្រូវឱក១ថាំងកន្លះ