ហូសេ 2:19-20 - Compare All Versions

ហូសេ 2:19-20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង​ជា​ដរាប​តរៀង​ទៅ គឺ​យើង​នឹង​ដណ្តឹង​នាង​សម្រាប់​យើង ដោយ​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា។ យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង ដោយ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​នាង​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
ហូសេ 2 គកស១៦

ហូសេ 2:19-20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ជា​ដរាប​ត​រៀង​ទៅ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​សុចរិត និង​យុត្តិធម៌ ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះ‌អម្ចាស់។

ចែក​រំលែក
ហូសេ 2 គខប

ហូសេ 2:19-20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា ក៏​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
ហូសេ 2 ពគប