ហូសេ 13:4-6
ហូសេ 13:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។ គឺយើងនេះហើយដែលថែទាំអ្នកនៅទីរហោស្ថាន គឺនៅលើទឹកដីហួតហែង តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។
ហូសេ 13:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំណែកឯយើងវិញ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេង ទៀតក្រៅពីយើងទេ ក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។ យើងបានថែទាំអ្នកនៅវាលរហោស្ថាន នៅលើទឹកដីហួតហែង។ ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
ហូសេ 13:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើយ៉ាងនោះក៏ដោយ គង់តែអញ គឺព្រះយេហូវ៉ា អញជាព្រះនៃឯង ចាប់តាំងពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវឲ្យឯងស្គាល់ព្រះឯណាទៀត ក្រៅពីអញឡើយ ក្រៅពីអញ គ្មានព្រះអង្គសង្គ្រោះណាមួយសោះ អញបានស្គាល់ឯង កាលនៅទីរហោស្ថាន គឺនៅទីហួតហែង ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ