ហូសេ 1:2-3
ហូសេ 1:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក
ហូសេ 1:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេហូវ៉ាចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះចុះ ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។ ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យលោក។
ហូសេ 1:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។ លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។