ហូសេ 1:10
ហូសេ 1:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ កូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចខ្សាច់នៅសមុទ្រ ដែលមិនអាចវាល់ ឬកំណត់ចំនួនបានឡើយ ហើយទោះបើមានពាក្យពោលទៅគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នោះនឹងបែរទៅជាមានពាក្យថា៖ «អ្នករាល់គ្នាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់»។
ហូសេ 1:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។
ហូសេ 1:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ