ហេប្រឺ 9:11-13

ហេប្រឺ 9:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ពេល​ព្រះ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​សម្តេច​សង្ឃ ខាង​ឯ​ការ​ល្អ​ដែល​ត្រូវ​មក នោះ​ដោយ​សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង (ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស គឺ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ) ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ប្រសិន‌បើ​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ព្រម​ទាំង​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក​គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ

ចែក​រំលែក
អាន ហេប្រឺ 9

ហេប្រឺ 9:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះអង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ ព្រះអង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយ​ក្នុង​ទីសក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជានិច្ច​ផង។ ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ

ចែក​រំលែក
អាន ហេប្រឺ 9

ហេប្រឺ 9:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ កាល​ព្រះ‌គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយ‌សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ​នេះ​ទេ នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល នឹង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ

ចែក​រំលែក
អាន ហេប្រឺ 9