ហេប្រឺ 8:7-12

ហេប្រឺ 8:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ​ហើយ មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ​មក​ជំនួស​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «បន្តិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​របស់​យូដា។ សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បងប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ប្រសិន‌បើ​សេចក្ដី​សញ្ញា​ចាស់​មិន​មាន​កំហុស នោះ​ក៏​គ្មាន​ឱកាស​នឹង​រក​សេចក្ដី​សញ្ញា​មួយ​ទៀត​ដែរ។ ដ្បិត​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគេ​មាន​កំហុស ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​តាំង​សញ្ញា​ថ្មីមួយ ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល និង​ពូជ​ពង្ស​យូដា មិន​ដូច​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​បុព្វ‌បុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​បាន​ចាប់​ដៃ​នាំ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​យើង​ក៏​មិនរវី​រវល់នឹង​គេ​ដែរ"»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «នេះ​ជា​សេចក្ដី​សញ្ញាដែល​យើង​នឹង​តាំង​ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល​ក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ក្នុង​គំនិត​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង។ គេ​មិន​ចាំ​បាច់​បង្រៀន​អ្នក​ជិត​ខាង​របស់​ខ្លួន ឬ​បង‌ប្អូន​របស់​ខ្លួន​ថា "ចូរ​ស្គាល់​ព្រះ‌អម្ចាស់" នោះ​ឡើយ ដ្បិត​គេ​នឹង​ស្គាល់​យើង​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ។ ដ្បិត​យើង​នឹង​ប្រោស​ប្រណី​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​គេ​ទៀត» ។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ​ហើយ មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ​មក​ជំនួស​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «បន្តិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​របស់​យូដា។ សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បងប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា មិន​មែន​តាម​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះ‌អម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

ចែក​រំលែក
អាន ហេប្រឺ 8