ហេប្រឺ 8:12-13 - Compare All Versions
ហេប្រឺ 8:12-13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដ្បិតយើងនឹងអត់ឱនឲ្យគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ ទៀតដែរ» ។ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះមុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
ហេប្រឺ 8:12-13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។
ហេប្រឺ 8:12-13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។ នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។