ហេប្រឺ 8:10-11

ហេប្រឺ 8:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «នេះ​ជា​សេចក្ដី​សញ្ញាដែល​យើង​នឹង​តាំង​ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល​ក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ក្នុង​គំនិត​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង។ គេ​មិន​ចាំ​បាច់​បង្រៀន​អ្នក​ជិត​ខាង​របស់​ខ្លួន ឬ​បង‌ប្អូន​របស់​ខ្លួន​ថា "ចូរ​ស្គាល់​ព្រះ‌អម្ចាស់" នោះ​ឡើយ ដ្បិត​គេ​នឹង​ស្គាល់​យើង​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បងប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា

ចែក​រំលែក
អាន ហេប្រឺ 8