ហេប្រឺ 7:27-28
ហេប្រឺ 7:27-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។ ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។
ហេប្រឺ 7:27-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។ ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមហាបូជាចារ្យវិញ។
ហេប្រឺ 7:27-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។