ហេប្រឺ 7:18-22

ហេប្រឺ 7:18-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បញ្ញត្តិ​ដែល​មាន​ពី​មុន ត្រូវ​ទុក​មួយ​ឡែក ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ដ្បិត​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ)។ ម្យ៉ាង​ទៀត សេចក្តី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង បាន​ចូល​មក ដែល​តាម​រយៈ​សេចក្តី​សង្ឃឹម​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។ នេះ​មិន​មែន​ដោយ​ឥត​មាន​ពាក្យ​សម្បថ​ឡើយ ដ្បិត​អស់​អ្នក​ដែលបាន​ធ្វើ​ជា​សង្ឃ​ពី​មុន មាន​មុខ​ងារ​ជា​សង្ឃ ដោយ​គ្មាន​សម្បថ តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។ ដូច្នេះ ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ជា​អ្នក​ធានា​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង។

ចែក​រំលែក
អាន ហេប្រឺ 7

ហេប្រឺ 7:18-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។ លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា «“ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជានិច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ព្រះអង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ» ។ ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រង​នូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។

ចែក​រំលែក
អាន ហេប្រឺ 7

ហេប្រឺ 7:18-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ពី​ព្រោះ​ក្រិត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។ ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយ​ថា ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង

ចែក​រំលែក
អាន ហេប្រឺ 7