ហេប្រឺ 7:15-17
ហេប្រឺ 7:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេចក្ដីនេះក៏រឹងរឹតតែច្បាស់ថែមទៀត នៅពេលមានសង្ឃមួយផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក។ សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តានៃព្រះជន្មដ៏មិនចេះសាបសូន្យនោះវិញ។ ដ្បិតមានបន្ទាល់ពីព្រះអង្គថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។
ហេប្រឺ 7:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យ ដែលជាបទបញ្ជារបស់មនុស្សឡើយ គឺព្រះអង្គបានទទួលមុខងារនេះ តាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។
ហេប្រឺ 7:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក សង្ឃនោះមិនបានតាំងឡើងតាមក្រិត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»