ហេប្រឺ 6:11-15

ហេប្រឺ 6:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់ៗ​បាន​សម្ដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​មាន​ជំនឿ​ពេញ​លេញ​ដោយ​សង្ឃឹម រហូត​ដល់​ចុង​បំផុត ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្ដើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​ព្រះ‌បន្ទូល​សន្យា​ទុក​ជា​មត៌ក ដោយ​មាន​ជំនឿ និង​សេចក្ដី​អត់‌ធ្មត់​វិញ។ កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អ័ប្រា‌ហាំ ព្រះ‌អង្គ​បានយក​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​មក​ស្បថ ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង ដើម្បី​ឲ្យ​ព្រះ‌អង្គ​យក​អ្នក​នោះ​មក​ស្បថ​បាន​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​ប្រាកដ​ជា​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​ចម្រើន​ពូជ​ពង្ស​អ្នក​ឲ្យ​ច្រើន​ឡើង» ។ ដូច្នេះ ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់ លោក​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​នោះ​មែន។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ចង់​ឲ្យ​បងប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​បាន​ពេញ​លក្ខណៈ ដើម្បី​កុំ​ឲ្យ​បងប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។ នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​យក​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះអង្គ ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថាៈ «យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ» ។ ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ‌លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។ ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន» ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ

ចែក​រំលែក
អាន ហេប្រឺ 6