ហេប្រឺ 6:1-3
ហេប្រឺ 6:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។ ប្រសិនបើព្រះអនុញ្ញាត នោះយើងនឹងនិយាយពីរឿងនេះ។
ហេប្រឺ 6:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្តនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់ អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
ហេប្រឺ 6:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្ដីជំនឿជឿដល់ព្រះ ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ នឹងសេចក្ដីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង