ហេប្រឺ 5:12-14
ហេប្រឺ 5:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។ ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ហេប្រឺ 5:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតឡើយ ព្រោះគេនៅជាកូនខ្ចី។ មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។
ហេប្រឺ 5:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។