ហេប្រឺ 4:6-9

ហេប្រឺ 4:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ក្នុង​កាល​ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ហើយ​អស់​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​ប​ង្គាប់។ ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។ ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល

ចែក​រំលែក
អាន ហេប្រឺ 4

ហេប្រឺ 4:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់ ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។ ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ

ចែក​រំលែក
អាន ហេប្រឺ 4

ហេប្រឺ 4:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ» បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ

ចែក​រំលែក
អាន ហេប្រឺ 4