ហេប្រឺ 3:8-11
ហេប្រឺ 3:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរនៅថ្ងៃដែលមានការល្បងល នៅទីរហោស្ថាន ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។ ដូច្នេះ យើងស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» ។
ហេប្រឺ 3:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថា: ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញា ថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត» ។
ហេប្រឺ 3:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ