ហេប្រឺ 3:1-4
ហេប្រឺ 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនដ៏បរិសុទ្ធ ដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌អើយ ចូរពិចារណាមើលអំពីព្រះយេស៊ូវ ជាសាវក និងជាសម្តេចសង្ឃនៃជំនឿដែលយើងប្រកាសនោះទៅ ព្រះអង្គស្មោះត្រង់ចំពោះព្រះដែលតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ ក្នុងដំណាក់ទាំងមូលរបស់ព្រះដែរ។ អ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះយ៉ាងណា ព្រះយេស៊ូវក៏គួរនឹងទទួលសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ។ (ដ្បិតគ្រប់ផ្ទះតែងមានគេធ្វើ តែអ្នកដែលបានធ្វើអ្វីៗទាំងអស់ គឺជាព្រះ)។
ហេប្រឺ 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនដ៏វិសុទ្ធ*អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះយេស៊ូ ជាទូតដែលព្រះជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជាចារ្យ*ដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។ ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។ អ្នកសង់ផ្ទះមានកិត្តិយសប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។
ហេប្រឺ 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ