ហេប្រឺ 2:1-4

ហេប្រឺ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។ ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះ​បាន​ធ្វើ​បន្ទាល់​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។ ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន បើ​យើង​ធ្វេស‌ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះ‌អម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ទី​សម្គាល់ ឫទ្ធិ​បាដិ‌ហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​ផង។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង នឹង​សេចក្ដី​រឹង‌ចចេស​ក៏​ត្រូវ​ទោស​ចំពោះ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។

ចែក​រំលែក
អាន ហេប្រឺ 2