ហេប្រឺ 2:1-2
ហេប្រឺ 2:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យរឹតតែខ្លាំងថែមទៀត ចំពោះសេចក្ដីដែលយើងបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនេះបាត់ទៅ។ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាបានថ្លែងប្រាប់នោះ ជាការពិត ដូច្នេះ អ្នកដែលប្រព្រឹត្តរំលង ហើយរឹងចចេស ត្រូវទទួលទោសទៅហើយ
ហេប្រឺ 2:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ
ហេប្រឺ 2:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោល នោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ