ហេប្រឺ 13:8-9
ហេប្រឺ 13:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។ កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។
ហេប្រឺ 13:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូគ្រិស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។ សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្តគំនិតឲ្យបានរឹងប៉ឹងដោយសារព្រះគុណ គឺមិនមែនដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។
ហេប្រឺ 13:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្ដីទាំងនោះ មិនបានប្រយោជន៍អ្វីពីនោះមកឡើយ