ហេប្រឺ 10:11-14

ហេប្រឺ 10:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។ រីឯ​ព្រះ‌គ្រីស្ទ​វិញ ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាបជា​រៀង​រហូត​រួច​មក ព្រះ‌អង្គ​ក៏​បាន​គង់​ខាង​ស្តាំ​នៃ​ព្រះ ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​ជា​ដាច់​ខាត។ រីឯ​ព្រះ‌គ្រិស្ត​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

ចែក​រំលែក
អាន ហេប្រឺ 10