ហេប្រឺ 10:1-5

ហេប្រឺ 10:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​សារ​ក្រឹត្យ‌វិន័យ ជា​ស្រមោល​ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក ហើយ​មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដីទាំង​នេះ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗរាល់​ឆ្នាំ បាន​គ្រប់​លក្ខណ៍​ឡើយ។ ប្រសិន‌បើអាច តើ​គេ​មិន​បាន​ឈប់​ថ្វាយ​យញ្ញ​បូជា​ឬទេ? ព្រោះ​កាល​បើ​មនសិការ​របស់​ពួក​អ្នក​ថ្វាយ​បង្គំ ដែល​បាន​ទទួល​ការ​លាង​សម្អាត ម្តងជា​សម្រេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា គេ​មិន​ជាប់​មាន​បាប​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ យញ្ញ‌បូជា​ទាំង​នោះ​រំឭក​ពួក​គេ​ឲ្យ​នឹក​ឃើញ​ពី​អំពើ​បាប​ជា​រៀង​រាល់​ឆ្នាំ។ ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។ ហេតុ​នេះ នៅ​ពេលដែល​ព្រះ‌អង្គ​យាង​មក​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​តង្វាយ​ទេ តែ​ព្រះ‌អង្គ​បាន​រៀប​ចំ​រូប‌កាយ​ឲ្យ​ទូល​បង្គំ​វិញ

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រឹត្យ‌វិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យ‌វិន័យ​ពុំ​អាច​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការ‌បូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះ​បាន​បរិសុទ្ធ​ម្ដង ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ។ ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំឭក​ពី​អំពើ​បាប ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​ឡើយ។ ហេតុ​នេះ នៅ​ពេល​ដែល​ព្រះ‌គ្រិស្ត​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ថា៖ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ទូលបង្គំ

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ឯ​ក្រិត្យ‌វិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្ដី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ តែ​យញ្ញ‌បូជា​ទាំង​នោះ​នាំ​ឲ្យ​រឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ ដ្បិត​ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ ទ្រង់​មាន​បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា នឹង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូប‌កាយ​ឲ្យ​ទូលបង្គំ​វិញ

ចែក​រំលែក
អាន ហេប្រឺ 10