ហេប្រឺ 1:8-10
ហេប្រឺ 1:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។ ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ» ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ
ហេប្រឺ 1:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។ ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ ឲ្យមានអំណរសប្បាយដ៏លើសលុប គឺឲ្យព្រះអង្គបានប្រសើរជាង មិត្តភក្ដិរបស់ព្រះអង្គ» ។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។
ហេប្រឺ 1:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់» ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ