ហាកាយ 2:7-9

ហាកាយ 2:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​យើង ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​យើង​ដែរ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា សិរី‌ល្អរុងរឿង​របស់​វិហារ​ថ្មី​នេះ នឹង​ថ្កុំ​ថ្កើង​លើស​ជាង​ព្រះវិហារ​ជំនាន់​មុន​ទៅ​ទៀត ហើយ​យើង​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុងរឿង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ សិរី‌រុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង ជាង​សិរី‌រុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី‌ល្អ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា សិរី‌ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន ហាកាយ 2