ហាកាយ 1:7-9

ហាកាយ 1:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ"។ ព្រះ‌យេហូវ៉ា​បង្គាប់​ថា "ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​យើង​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ផង ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​អ្នក​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​យើង​បាន​ផ្លុំ​ផាត់​ទៅ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​យើង ដែល​នៅ​ខូច‌បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​អ្នក​រៀង​ខ្លួន​នោះ

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​អញ​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ឡើង​ផង ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ

ចែក​រំលែក
អាន ហាកាយ 1