ហាបាគូក 3:3-4
ហាបាគូក 3:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី ភ្នំប៉ារ៉ាន-បង្អង់- សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ សេចក្ដីរុងរឿងរបស់ព្រះអង្គក៏ដូចជាពន្លឺ មានរស្មីចេញពីព្រះហស្តរបស់ព្រះអង្គ នោះឯងជាទីលាក់ទុកនូវព្រះចេស្តារបស់ព្រះអង្គ
ហាបាគូក 3:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។ ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីព្រះហស្ដ ដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
ហាបាគូក 3:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់កំពុងយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពីភ្នំប៉ារ៉ាន-បង្អង់-សិរីល្អនៃទ្រង់បិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ទ្រង់ សេចក្ដីរុងរឿងរបស់ទ្រង់ក៏ដូចជាពន្លឺមានរស្មីចេញពីព្រះហស្តទ្រង់ នោះឯងជាទីលាក់ទុកនូវព្រះចេស្តានៃទ្រង់