ហាបាគូក 3:2-6

ហាបាគូក 3:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី ដែលព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង ព្រះ​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី ភ្នំ​ប៉ារ៉ាន-បង្អង់- សិរី‌ល្អព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ព្រះ‌អង្គ សេចក្ដី​រុងរឿង​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ពន្លឺ មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឈរ​ឡើង ក៏​វាស់​ផែនដី ព្រះ‌អង្គ​ក្រឡេក​ទត​ទៅ ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដែល​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដែល​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ អស់​ទាំង​ដំណើរ​របស់​ព្រះ‌អង្គ​មាន​តាំង​ពី​បុរាណ​មក

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា របស់​ព្រះអង្គ​ផង។ ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ាន ព្រះ​ដ៏វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់ មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។ ព្រះអង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ ឲ្យ​ទៅ​ពី​មុខ​ព្រះអង្គ។ ព្រះអង្គ​យាង​ទៅ​ទី​ណា ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។ ពេល​ព្រះអង្គ​ឈប់ ផែនដី​កក្រើក។ ពេល​ព្រះអង្គ​ទត​មើល ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ប្រេះ​ចេញ​ពី​គ្នា ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក ជា​ផ្លូវ​ដែល​ព្រះអង្គ​ធ្លាប់​យាង​កាត់ ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​នោះ ហើយ​ទូលបង្គំ​មាន​សេចក្ដី​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សំដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង ព្រះ‌ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន-បង្អង់-សិរី‌ល្អ​នៃ​ទ្រង់​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ សេចក្ដី​រុងរឿង​របស់​ទ្រង់​ក៏​ដូច​ជា​ពន្លឺ​មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​នៃ​ទ្រង់ មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់ ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក

ចែក​រំលែក
អាន ហាបាគូក 3