ហាបាគូក 3:17-19

ហាបាគូក 3:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ទំពាំង‌បាយ‌ជូរ​ឥត​មាន​ផ្លែ ដើម​អូលីវមិន​បញ្ចេញប្រេង ស្រែ​ចម្ការ​ឥត​បង្កើត​ផល ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល និង​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់ ជា​កម្លាំង​ខ្ញុំ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សម្រាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្ដល់​ប្រេង ស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លុប ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។ ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ ។

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សំរាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:17-19

ហាបាគូក 3:17-19 គខបហាបាគូក 3:17-19 គខប