ហាបាគូក 2:18-19
ហាបាគូក 2:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា "សូមតើនឡើង" ហើយដល់ដុំថ្មគថា "សូមក្រោកឡើង" តើរូបនោះអាចបង្រៀនបានឬ? មើល៍! គេស្រោបវាដោយមាស និងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ
ហាបាគូក 2:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី? គេប្រើរូបដែលធ្វើពីលង្ហិន ដើម្បីប្រៀនប្រដៅបោកប្រាស់។ ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ? អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកពោលទៅកាន់រូបឈើថា “សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម ដែលមិនចេះនិយាយថា “សូមតើនឡើង!”។ តើថ្មនោះបង្រៀនកើតឬ? រូបទាំងនោះស្រោបមាស និងប្រាក់មែន តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
ហាបាគូក 2:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា នឹងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាសនឹងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ