ហាបាគូក 2:15-16
ហាបាគូក 2:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អ្នកណាដែលបំផឹកអ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ អ្នកឆ្អែតពេញដោយសេចក្ដីអាម៉ាស់ ជំនួសសិរីល្អ។ ចូរអ្នកផឹកខ្លួនឯង ហើយឲ្យគេឃើញថាឯងមិនបានកាត់ស្បែក ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នឹងវិលមកដល់អ្នកដូចគ្នា ហើយសេចក្ដីអាម៉ាស់ដ៏ជួជាតិ នឹងមកគ្របលើសីរីល្អរបស់អ្នកវិញ។
ហាបាគូក 2:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹង ពិសពុលឲ្យអ្នកដទៃផឹកស្រវឹង ដើម្បីមើលកេរខ្មាសរបស់គេ! អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នក ដោយឫទ្ធិបារមីរបស់ព្រះអង្គ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ!
ហាបាគូក 2:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ ឯងឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ