ហាបាគូក 1:2-5
ហាបាគូក 1:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ? ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែទំនាស់ចិត្តដូច្នេះ? ដ្បិតមានសុទ្ធតែការបំផ្លាញ និងអំពើឃោរឃៅនៅមុខទូលបង្គំ ក៏មានតែការឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង។ ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត លែងមានយុត្តិធម៌ទៀតហើយ។ ចូរពិចារណាមើល ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ យើងកំពុងតែធ្វើការមួយ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ។
ហាបាគូក 1:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។ គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ «ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន នៅជំនាន់អ្នករាល់គ្នា។ ប្រសិនបើគ្រាន់តែឮគេនិយាយ នោះអ្នករាល់គ្នារកជឿពុំបានឡើយ។
ហាបាគូក 1:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ នឹងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក នឹងការទាស់ទែងគ្នាកើតឡើង ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្ដីយុត្តិធម៌ចេញមកខូចហើយ។ ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ