លោកុប្បត្តិ 7:13-24
លោកុប្បត្តិ 7:13-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដដែលនោះ លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធលោកណូអេ និងកូនប្រសាស្រីទាំងបី បាននាំគ្នាចូលទៅក្នុងទូក ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។ សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។ ឯសត្វទាំងអស់ដែលចូលទៅនោះ ក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វ ដូចព្រះបានបង្គាប់មកលោកណូអេ រួចព្រះយេហូវ៉ាក៏បិទទ្វារទូកជិត។ ទឹកជំនន់បានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកកាន់តែជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។ ជំនន់នោះមានកម្លាំងក្រៃលែង ក៏កាន់តែចម្រើនឡើងលើសលុបនៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើផ្ទៃទឹក។ ជំនន់នោះធំយ៉ាងអស្ចារ្យនៅលើផែនដី ដល់ម៉្លេះបានជាភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃលិចបាត់ទាំងអស់។ ទឹកឡើងលិចភ្នំទាំងអស់ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់ គឺអ្វីៗទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកស្លាប់ទាំងអស់។ ព្រះអម្ចាស់បានលុបបំបាត់ជីវិតទាំងប៉ុន្មានអស់ពីផែនដី ចាប់ពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាស គឺទាំងអស់ត្រូវវិនាសបាត់ពីផែនដី នៅសល់តែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយលោកប៉ុណ្ណោះ។ ទឹកធំនោះនៅទ្រឹងលើផែនដីអស់រយៈពេលមួយរយហាសិបថ្ងៃ។

លោកុប្បត្តិ 7:13-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោកនាំគ្នាចូលទៅក្នុងទូកធំ។ សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។ សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។ ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដី។ ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។ ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
លោកុប្បត្តិ 7:13-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺនៅថ្ងៃនោះឯងដែលណូអេ សិម ហាំ នឹងយ៉ាផែត ជាកូនគាត់ ហើយប្រពន្ធណូអេ នឹងកូនប្រសាស្រីទាំង៣បានចូលទៅក្នុងទូកទាំងអស់គ្នា ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ នឹងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់ ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗនៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់ គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី នឹងមនុស្សក៏ស្លាប់ទាំងអស់ដែរ គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់ គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ នឹងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។