លោកុប្បត្តិ 6:19-20
លោកុប្បត្តិ 6:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។ គឺសត្វហើរតាមពូជ សត្វជើងបួនតាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯអ្នក ដើម្បីឲ្យបានរួចជីវិត។
លោកុប្បត្តិ 6:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។
លោកុប្បត្តិ 6:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត