លោកុប្បត្តិ 6:13 - Compare All Versions

លោកុប្បត្តិ 6:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។

លោកុប្បត្តិ 6:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។

លោកុប្បត្តិ 6:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ‌សារ​គេ មើល អញ​នឹង​បំផ្លាញ​គេ​ទៅ​ជា​មួយ​នឹង​ផែនដី​ផង