លោកុប្បត្តិ 5:21-24
លោកុប្បត្តិ 5:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលហេណុកមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ក្រោយពីបានបង្កើតមធូសាឡាមក លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។ អាយុរបស់ហេណុកទាំងអស់បានបីរយហុកសិបប្រាំឆ្នាំ។ ហេណុកបានដើរជាមួយព្រះ រួចលោកមិននៅទៀតទេ ដ្បិតព្រះទ្រង់បានយកគាត់ទៅ។
លោកុប្បត្តិ 5:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
លោកុប្បត្តិ 5:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។